ព្រះត្រៃបិដក ភាគ ១០៤
ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។បេ។ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២។បេ។ ក្នុងមគ្គប្បច្ច័យ មានវារៈ២។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[៨] ទស្សនេនបហាតព្វហេតុកធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ នទស្សនេនបហាតព្វហេតុកធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ១ ជានទស្សនេនបហាតព្វហេតុកៈ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ រហូតដល់ពួកមហាភូតជាខាងក្នុង ពួកនទស្សនេនបហាតព្វហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ទស្សនេនបហាតព្វហេតុកធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលប្រកបដោយវិចិកិច្ឆា។
ID: 637831211854832066
ទៅកាន់ទំព័រ៖