ព្រះត្រៃបិដក ភាគ ១០៤
សវិចារទុកៈ
បដិច្ចវារៈ
[៧០] សវិចារធម៌ អាស្រ័យនូវសវិចារធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវសវិចារក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ សវិតក្កទុកៈ យ៉ាងណា បណ្ឌិតគប្បីធ្វើយ៉ាងនោះចុះ មិនមានការធ្វើផ្សេងៗគ្នាទេ វារៈ៤ ក្នុងមគ្គប្បច្ច័យ ក្នុងទីនេះ បណ្ឌិតគប្បីធ្វើចុះ នេះជាការធ្វើឲ្យផ្សេងៗគ្នា ក្នុងសវិចារទុកៈ។
ចប់ សវិចារទុកៈ។
សប្បីតិកទុកៈ
បដិច្ចវារៈ
[៧១] សប្បីតិកធម៌ (ធម៌ប្រកបដោយបីតិ) អាស្រ័យនូវសប្បីតិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយបីតិ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ អប្បីតិកធម៌ (ធម៌មិនមានបីតិ) អាស្រ័យនូវសប្បីតិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺបីតិផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវពួកខន្ធប្រកបដោយបីតិ ក្នុងខណៈនៃបដិសន្ធិ។បេ។ សប្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី អាស្រ័យនូវសប្បីតិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី បីតិក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ
ID: 637831226824622167
ទៅកាន់ទំព័រ៖