ព្រះត្រៃបិដក ភាគ ១០៤
មោហៈដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ បញ្ហា៩ ប្រហែលគ្នានឹងអនុលោម មានតែបវត្តិ មិនមានបដិសន្ធិទេ មានតែមោហៈមួយប៉ុណ្ណោះ។
[៧៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៩ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់ទាំង២យ៉ាង ក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
សំសដ្ឋវារៈ
[៧៩] សប្បីតិកធម៌ លាយឡំនឹងសប្បីតិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
ID: 637831228091481718
ទៅកាន់ទំព័រ៖