ព្រះត្រៃបិដក ភាគ ១០៤
[៨១] ក្នុងនហេតុប្បច្ច័យ មានវារៈ៦ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។
ការរាប់ទាំង២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
បញ្ហាវារៈ
[៨២] សប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ប្រកបដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ សប្បីតិកធម៌ ជាបច្ច័យនៃអប្បីតិកធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ប្រកបដោយបីតិ ជាបច្ច័យនៃបីតិផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ មូល គឺពួកហេតុប្រកបដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃបីតិផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ អប្បីតិកធម៌ ជាបច្ច័យនៃអប្បីតិកធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុមិនមានបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង
ID: 637831228322615588
ទៅកាន់ទំព័រ៖