ព្រះត្រៃបិដក ភាគ ១០៤
ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់ទាំង២យ៉ាងក្រៅនេះ យ៉ាងនេះឯង។ ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ បវត្តិក្តី បដិសន្ធិក្តី ក្នុងបច្ចយវារៈ បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាក្នុងសប្បីតិកទុកប្បច្ចយវារប្បច្ចនីយៈ ឯវត្ថុ ក្នុងបវត្តិកាល បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាក្នុងសប្បីតិកទុកៈ មានមោហៈតែមួយគត់។ និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើឲ្យដូចជាសប្បីតិកទុកៈចុះ។
បញ្ហាវារៈ
[៩៦] សុខសហគតធម៌ ជាបច្ច័យនៃសុខសហគតធម៌ ដោយហេតុប្បច្ច័យ មានវារៈ៤។ ក្នុងអារម្មណប្បច្ច័យក្តី ក្នុងអធិបតិប្បច្ច័យក្តី ប្រហែលគ្នានឹងសប្បីតិកទុកៈដែរ មានការធ្វើឲ្យផ្សេងៗគ្នា តែត្រង់ពាក្យថាសុខៈ។
[៩៧] សុខសហគតធម៌ ជាបច្ច័យនៃសុខសហគតធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសុខសហគតក្ខន្ធមុនៗ ជាបច្ច័យនៃពួកសុខសហគតក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល គឺពួកសុខសហគតក្ខន្ធមុនៗ ជាបច្ច័យនៃនសុខសហគតធម៌ក្រោយ។
ID: 637831232817782003
ទៅកាន់ទំព័រ៖