ព្រះត្រៃបិដក ភាគ ១០៥
អកុសលធម៌ជាហេតុ អាស្រ័យនូវអកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាហេតុក្តី អកុសលធម៌ មិនមែនជាហេតុក្តី អាស្រ័យនូវអកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុបច្ច័យ។ អកុសលធម៌ជាហេតុ អាស្រ័យនូវអកុសលធម៌ជាហេតុផង នូវអកុសលធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ មិនមែនជាហេតុ អាស្រ័យនូវអកុសលធម៌ជាហេតុផង នូវអកុសលធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាហេតុក្តី អកុសលធម៌មិនមែនជាហេតុក្តី អាស្រ័យនូវអកុសលធម៌ជាហេតុផង នូវអកុសលធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២៩] អកុសលធម៌ជាហេតុ អាស្រ័យនូវអកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៣០] អកុសលធម៌ជាហេតុ អាស្រ័យនូវអកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺមានវារៈ៩។
[៣១] អកុសលធម៌មិនមែនជាហេតុ អាស្រ័យនូវអកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។
ID: 637831319271482770
ទៅកាន់ទំព័រ៖