ព្រះត្រៃបិដក ភាគ ១០៥
[៣៤៩] ធម៌ច្រឡំដោយឧបេក្ខា ជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយឧបេក្ខា ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៩។
[៣៥០] ធម៌ច្រឡំដោយឧបេក្ខា ជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយឧបេក្ខា ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ មានវារៈ៩។
[៣៥១] ធម៌ច្រឡំដោយឧបេក្ខា ជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយឧបេក្ខា ជាហេតុ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ មានវារៈ៩។
[៣៥២] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៣៥៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៣៥៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637831346439548438
ទៅកាន់ទំព័រ៖