ព្រះត្រៃបិដក ភាគ ១០៥
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារចុះ។
បញ្ហាវារៈ
[៣៧០] ធម៌ដែលគួរលះដោយទស្សនៈ ជាហេតុ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៣៧១] ធម៌ដែលគួរលះដោយទស្សនៈ ជាហេតុ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៣៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៣៧៣] ធម៌ដែលគួរលះដោយទស្សនៈ ជាហេតុ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ID: 637831347837101942
ទៅកាន់ទំព័រ៖