ព្រះត្រៃបិដក ភាគ ១០៥
[៣៧៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៣៧៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៣៧៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកទស្សនត្តិកៈ) បណ្ឌិតគប្បីរាប់ យ៉ាងនោះដែរ។
[៣៧៧] ធម៌ដែលគួរលះដោយភាវនា ជាហេតុ អាស្រ័យនូវធម៌ ដែលគួរលះដោយភាវនា ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលគួរលះដោយភាវនា ជាហេតុ អាស្រ័យនូវធម៌ ដែលគួរលះដោយភាវនា មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលគួរលះដោយភាវនា ជាហេតុ អាស្រ័យនូវធម៌ ដែលគួរលះដោយភាវនា ជាហេតុផង នូវធម៌ដែលគួរលះដោយភាវនា មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៣៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831360073641816
ទៅកាន់ទំព័រ៖