ព្រះត្រៃបិដក ភាគ ១០៥
អកុសលធម៌មិនមែនជាហេតុ អាស្រ័យនូវអកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។ អកុសលធម៌មិនមែនជាហេតុ អាស្រ័យនូវអកុសលធម៌ជាហេតុផង នូវអកុសលធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។
[៣២] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៣៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៣៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៣៥] អកុសលធម៌ជាហេតុ ជាបច្ច័យនៃអកុសលធម៌ជាហេតុ ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាហេតុ ជាបច្ច័យនៃអកុសលធម៌ មិនមែនជាហេតុ ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាហេតុ ជាបច្ច័យ នៃអកុសលធម៌ ជាហេតុផង នៃអកុសលធម៌ មិនមែនជាហេតុផង ព្រោះហេតុប្បច្ច័យ។
ID: 637831319595307928
ទៅកាន់ទំព័រ៖