ព្រះត្រៃបិដក ភាគ ១០៥
ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៤០៩] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៤១០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ព្រោះនអធិបតិប្បច្ច័យ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៤១១] ធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ ជាបច្ច័យនៃធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៤១២] ធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ ជាបច្ច័យនៃធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៤១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៤១៤] ធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ
ID: 637831370494369533
ទៅកាន់ទំព័រ៖