ព្រះត្រៃបិដក ភាគ ១០៥
[៤២០] ធម៌មានហេតុដែលគួរលះដោយភាវនា ជាហេតុ អាស្រ័យនូវធម៌មានហេតុដែលគួរលះដោយភាវនា ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៩។
[៤២១] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៤២២] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៤២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៤២៤] ធម៌មានហេតុដែលគួរលះដោយភាវនា ជាហេតុ ជាបច្ច័យនៃធម៌មានហេតុដែលគួរលះដោយភាវនា ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៤២៥] ធម៌មានហេតុដែលគួរលះដោយភាវនា ជាហេតុ ជាបច្ច័យនៃធម៌មានហេតុដែលគួរលះដោយភាវនា ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831371142581954
ទៅកាន់ទំព័រ៖