ព្រះត្រៃបិដក ភាគ ១០៥

 [៣៦] អកុសលធម៌​ជាហេតុ ជា​បច្ច័យ​នៃ​អកុសលធម៌ ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ អកុសលធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​អកុសលធម៌ មិនមែន​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជាហេតុ​ក្តី អកុសលធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ នៃ​អកុសលធម៌​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៧] អកុសលធម៌​ជាហេតុ ជា​បច្ច័យ នៃ​អកុសលធម៌​ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ មាន​វារៈ៣។ អកុសលធម៌ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​អកុសលធម៌ មិនមែន​ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ អកុសលធម៌ ជាហេតុ​ក្តី អកុសលធម៌ មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ នៃ​អកុសលធម៌ ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ មាន​វារៈ៣។
 [៣៨] អកុសលធម៌ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​អកុសលធម៌ មិនមែន​ជាហេតុ ព្រោះ​កម្ម​ប្ប​ច្ច័​យ អកុសលធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ នៃ​អកុសលធម៌ ជាហេតុ ព្រោះ​កម្ម​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637831319841172529
ទៅកាន់ទំព័រ៖