ព្រះត្រៃបិដក ភាគ ១០៥
ហេតុទុកអាចយគាមិត្តិកៈ
បដិច្ចវារៈ
[៤៤៣] ធម៌ដល់នូវការសន្សំ ជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដល់នូវការសន្សំ មិនមែនជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដល់នូវការសន្សំ ជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ ជាហេតុផង នូវធម៌ដល់នូវការសន្សំ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៤៤៥] ធម៌ដល់នូវការសន្សំ ជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៤៤៦] ធម៌ដល់នូវការសន្សំ ជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៤៤៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩
ID: 637831372805083116
ទៅកាន់ទំព័រ៖