ព្រះត្រៃបិដក ភាគ ១០៥
ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៤៤៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៤៤៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៤៥០] ធម៌ដល់នូវការសន្សំ ជាហេតុ ជាបច្ច័យនៃធម៌ដល់នូវការសន្សំជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៤៥១] ធម៌ដល់នូវការសន្សំ ជាហេតុ ជាបច្ច័យនៃធម៌ដល់នូវការសន្សំ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៤៥២] ធម៌ដល់នូវការសន្សំ ជាហេតុ ជាបច្ច័យនៃធម៌ដល់នូវការសន្សំ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ដល់នូវការសន្សំ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ដល់នូវការសន្សំ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។
ID: 637831373119915211
ទៅកាន់ទំព័រ៖