ព្រះត្រៃបិដក ភាគ ១០៥

 [៤៦២] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [៤៦៤] ធម៌​ដល់​នូវ​ការ​មិន​សន្សំ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដល់​នូវ​ការ​មិន​សន្សំ ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៦៥] ធម៌​ដល់​នូវ​ការ​មិន​សន្សំ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដល់​នូវ​ការ​មិន​សន្សំ ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​ដល់​នូវ​ការ​មិន​សន្សំ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដល់​នូវ​ការ​មិន​សន្សំ មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។
 [៤៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637831374057592332
ទៅកាន់ទំព័រ៖