ព្រះត្រៃបិដក ភាគ ១០៥
ធម៌មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុ អាស្រ័យនូវធម៌ មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុផង នូវធម៌មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
[៤៧៥] ធម៌មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុ អាស្រ័យនូវធម៌ មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៤៧៦] ធម៌មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុ អាស្រ័យនូវធម៌ មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ មានវារៈ៣។
[៤៧៧] ធម៌មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុ អាស្រ័យនូវធម៌មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ។
[៤៧៨] ធម៌មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ មិនមែនជាហេតុ អាស្រ័យនូវធម៌ មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ ជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។
[៤៧៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣។
ID: 637831374952310538
ទៅកាន់ទំព័រ៖