ព្រះត្រៃបិដក ភាគ ១០៥

ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។
 [៤៨៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៨៧] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៨៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាក់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​អាចយ​គា​មិត្តិ​កៈ) បណ្ឌិត​គប្បី​រាប់ យ៉ាងនោះ​ដែរ។

ចប់ ហេតុ​ទុក​អាចយ​គា​មិត្តិ​កៈ។


ហេតុ​ទុក​សេក្ខ​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤៨៩] សេក្ខ​ធម៌​ជាហេតុ អាស្រ័យ​នូវ​សេក្ខ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេក្ខ​ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​សេក្ខ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេក្ខ​ធម៌​ជាហេតុ អាស្រ័យ​នូវ​សេក្ខ​ធម៌​ជាហេតុ​ផង នូវ​សេក្ខ​ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637831375814622109
ទៅកាន់ទំព័រ៖