ព្រះត្រៃបិដក ភាគ ១០៥

 [៥១៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥១៦] ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​សេក្ខ​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [៥១៧] នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ (ធម៌​មិនមែន​ជា​សេក្ខៈ ទាំង​មិនមែន​ជា​អសេក្ខៈ) ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​ជាហេតុ​ផង នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៥១៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637831377786609747
ទៅកាន់ទំព័រ៖