ព្រះត្រៃបិដក ភាគ ១០៥

ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៥១៩] នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៥២០] នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជាហេតុ​ផង នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
 [៥២១] នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជាហេតុ អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637831378055535957
ទៅកាន់ទំព័រ៖