ព្រះត្រៃបិដក ភាគ ១០៥
[៤៣] អកុសលធម៌ជាហេតុ ជាបច្ច័យនៃអកុសលធម៌ជាហេតុ ព្រោះអារម្មណប្បច្ច័យ ជាបច្ច័យ ព្រោះសហជាតប្បច្ច័យ ជាបច្ច័យ ព្រោះឧបនិស្សយប្បច្ច័យ។បេ។
[៤៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសហជាតប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩។បេ។ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
[៤៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៤៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៤៧] អព្យាកតធម៌ជាហេតុ អាស្រ័យនូវអព្យាកតធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌មិនមែនជាហេតុ អាស្រ័យនូវអព្យាកតធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ជាហេតុក្តី អព្យាកតធម៌មិនមែនជាហេតុក្តី អាស្រ័យនូវអព្យាកតធម៌ជាហេតុ
ID: 637831320447212367
ទៅកាន់ទំព័រ៖