ព្រះត្រៃបិដក ភាគ ១០៥
ធម៌មានសភាពធំ ជាហេតុក្តី ធម៌មានសភាពធំមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មានសភាពធំ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៥៥៨] ធម៌មានសភាពធំ ជាហេតុ ជាបច្ច័យនៃធម៌មានសភាពធំជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ មានវារៈ៣។ ធម៌មានសភាពធំមិនមែនជាហេតុ ជាបច្ច័យនៃធម៌មានសភាពធំមិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ មានវារៈ៣។
[៥៥៩] ធម៌មានសភាពធំជាហេតុ ជាបច្ច័យនៃធម៌មានសភាពធំជាហេតុ ដោយអនន្តរប្បច្ច័យ។
[៥៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831381069908037
ទៅកាន់ទំព័រ៖