ព្រះត្រៃបិដក ភាគ ១០៥
[៥៦១] ធម៌មានសភាពធំ ជាហេតុ ជាបច្ច័យនៃធម៌មានសភាពធំជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៥៦២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៥៦៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៥៦៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកបរិត្តត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៥៦៥] ធម៌មានប្រមាណមិនបាន
(១) ជាហេតុ អាស្រ័យនូវធម៌មានប្រមាណមិនបាន ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានប្រមាណមិនបានមិនមែនជាហេតុ អាស្រ័យនូវធម៌មានប្រមាណមិនបានមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានប្រមាណមិនបានជាហេតុ អាស្រ័យនូវធម៌មានប្រមាណមិនបាន ជាហេតុផង នូវធម៌មានប្រមាណមិនបានមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
(១) មគ្គ៤ ផល៤ និព្វាន។
ID: 637831381566680747
ទៅកាន់ទំព័រ៖