ព្រះត្រៃបិដក ភាគ ១០៥
[៥៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៥៦៧] ធម៌មានប្រមាណមិនបានជាហេតុ អាស្រ័យនូវធម៌មានប្រមាណមិនបានជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៥៦៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៥៦៩] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ព្រោះហេតុប្បច្ច័យ។
[៥៧០] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៥៧១] ធម៌មានប្រមាណមិនបានជាហេតុ ជាបច្ច័យនៃធម៌មានប្រមាណមិនបានជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៥៧២] ធម៌មានប្រមាណ មិនបានមិនមែនជាហេតុ ជាបច្ច័យ
ID: 637831381926298793
ទៅកាន់ទំព័រ៖