ព្រះត្រៃបិដក ភាគ ១០៥
នៃធម៌មានប្រមាណមិនបាន មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៥៧៣] ធម៌មានប្រមាណមិនបានជាហេតុ ជាបច្ច័យនៃធម៌ មានប្រមាណមិនបាន ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ មានវារៈ៣។ ធម៌មានប្រមាណមិនបាន មិនមែនជាហេតុ ជាបច្ច័យនៃធម៌មានប្រមាណមិនបាន មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។
[៥៧៤] ធម៌មានប្រមាណមិនបានជាហេតុ ជាបច្ច័យនៃធម៌មានប្រមាណមិនបានជាហេតុ ដោយអនន្តរប្បច្ច័យ មានវារៈ៩។
[៥៧៥] ធម៌មានប្រមាណមិនបានជាហេតុ ជាបច្ច័យនៃធម៌មានប្រមាណមិនបានជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ មានវារៈ៩។
[៥៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣
ID: 637831382211150612
ទៅកាន់ទំព័រ៖