ព្រះត្រៃបិដក ភាគ ១០៥
[៥៨៤] ធម៌មានអារម្មណ៍តូច ជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍តូចជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៥៨៥] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៥៨៦] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៥៨៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៥៨៨] ធម៌មានអារម្មណ៍តូច ជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍តូច ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៥៨៩] ធម៌មានអារម្មណ៍តូចជាហេតុ ជាច្ច័យនៃធម៌មានអារម្មណ៍តូចជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831383538965207
ទៅកាន់ទំព័រ៖