ព្រះត្រៃបិដក ភាគ ១០៥
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកបរិត្តារម្មណត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៥៩៦] ធម៌មានអារម្មណ៍ធំ
(១) ជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ធំ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានអារម្មណ៍ធំមិនមែនជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ធំ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានអារម្មណ៍ធំជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ធំ ជាហេតុផង នូវធម៌មានអារម្មណ៍ធំ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៥៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៥៩៨] ធម៌មានអារម្មណ៍ធំ មិនមែនជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ធំ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ ធម៌មានអារម្មណ៍ធំជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ធំមិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
(១) វិញ្ញាណញ្ចាយតនៈ នេវសញ្ញានាសញ្ញាយតនៈ។
ID: 637831384283447907
ទៅកាន់ទំព័រ៖