ព្រះត្រៃបិដក ភាគ ១០៥
[៥៩៩] ធម៌មានអារម្មណ៍ធំជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ធំជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៦០០] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៦០១] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៦០២] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៦០៣] ធម៌មានអារម្មណ៍ធំជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍ធំជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៦០៤] ធម៌មានអារម្មណ៍ធំជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍ធំជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831384630482241
ទៅកាន់ទំព័រ៖