ព្រះត្រៃបិដក ភាគ ១០៥
[៦០៥] ធម៌មានអារម្មណ៍ធំជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍ធំជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌មានអារម្មណ៍ធំមិនមែនជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍ធំមិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌មានអារម្មណ៍ធំជាហេតុក្តី ធម៌មានអារម្មណ៍ធំមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មានអារម្មណ៍ធំជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ មានវារៈ៣។
[៦០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៦០៧] ធម៌មានអារម្មណ៍ធំជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍ធំជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៦០៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831384941957969
ទៅកាន់ទំព័រ៖