ព្រះត្រៃបិដក ភាគ ១០៥
[៦០៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៦១០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកបរិត្តារម្មណត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៦១១] ធម៌មានអារម្មណ៍ប្រមាណមិនបានជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ប្រមាណមិនបានជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានអារម្មណ៍ប្រមាណមិនបាន មិនមែនជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ប្រមាណមិនបាន មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានអារម្មណ៍ប្រមាណមិនបាន ជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ប្រមាណមិនបាន ជាហេតុផង នូវធម៌មានអារម្មណ៍ប្រមាណមិនបាន មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៦១២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩
ID: 637831385291565649
ទៅកាន់ទំព័រ៖