ព្រះត្រៃបិដក ភាគ ១០៥

 [៥០] អព្យាកតធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៥១] អព្យាកតធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ព្យាក​តធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ព្យាក​តធម៌​ជាហេតុ​ផង នូវ​អព្យាកតធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
 [៥២] អព្យាកតធម៌​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៥៣] អព្យាកតធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​ជាហេតុ​ផង នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ។
 [៥៤] អព្យាកតធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នអាហារ​ប្ប​ច្ច័​យ ព្រោះ​នឥន្រ្ទិយ​ប្ប​ច្ច័​យ ព្រោះ​នឈាន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637831321030170949
ទៅកាន់ទំព័រ៖