ព្រះត្រៃបិដក ភាគ ១០៥
[៦១៨] ធម៌មានអារម្មណ៍ប្រមាណមិនបានជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍ប្រមាណមិនបានជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៦១៩] ធម៌មានអារម្មណ៍ប្រមាណមិនបានជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍ប្រមាណមិនបានជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌មានអារម្មណ៍ប្រមាណមិនបាន មិនមែនជាហេតុ ជាបច្ច័យនៃធម៌មានអារម្មណ៍ប្រមាណមិនបាន មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌មានអារម្មណ៍ប្រមាណមិនបាន ជាហេតុក្តី ធម៌មានអារម្មណ៍ប្រមាណមិនបាន មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មានអារម្មណ៍ប្រមាណមិនបានជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ មានវារៈ៣។
[៦២០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩
ID: 637831385890854294
ទៅកាន់ទំព័រ៖