ព្រះត្រៃបិដក ភាគ ១០៥
[៦២៨] ធម៌ដ៏ថោកទាប ជាហេតុ អាស្រ័យនូវធម៌ដ៏ថោកទាប ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៣។ ធម៌ដ៏ថោកទាប មិនមែនជាហេតុ អាស្រ័យនូវធម៌ដ៏ថោកទាប មិនមែនជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៣។ ធម៌ដ៏ថោកទាបជាហេតុ អាស្រ័យនូវធម៌ដ៏ថោកទាប ជាហេតុផង នូវធម៌ដ៏ថោកទាប មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៣។
[៦២៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៦៣០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៦៣១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៦៣២] ធម៌ដ៏ថោកទាបជាហេតុ ជាបច្ច័យនៃធម៌ដ៏ថោកទាបជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
ID: 637831386955693435
ទៅកាន់ទំព័រ៖