ព្រះត្រៃបិដក ភាគ ១០៥
[៦៥៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៦៥៦] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ព្រោះហេតុប្បច្ច័យ។
[៦៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៦៥៨] ធម៌ដ៏ប្រសើរ ជាហេតុ ជាបច្ច័យនៃធម៌ដ៏ប្រសើរ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៦៥៩] ធម៌ដ៏ប្រសើរមិនមែនហេតុ ជាបច្ច័យនៃធម៌ដ៏ប្រសើរមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៦៦០] ធម៌ដ៏ប្រសើរជាហេតុ ជាបច្ច័យនៃធម៌ដ៏ប្រសើរជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។
ID: 637831388799683343
ទៅកាន់ទំព័រ៖