ព្រះត្រៃបិដក ភាគ ១០៥
ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៦៦៩] ធម៌មានសភាពខុស និងទៀង មិនមែនជាហេតុ អាស្រ័យនូវធម៌មានសភាពខុស និងទៀង ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៦៧០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩។
[៦៧១] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៦៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះនអធិបតិប្បច្ច័យ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៦៧៣] ធម៌មានសភាពខុស និងទៀង ជាហេតុ ជាបច្ច័យនៃធម៌មានសភាពខុស និងទៀង ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៦៧៤] ធម៌មានសភាពខុស និងទៀង មិនមែនជាហេតុ ជាបច្ច័យនៃធម៌មានសភាពខុស និងទៀង មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ មានវារៈ៣។
ID: 637831389996890386
ទៅកាន់ទំព័រ៖