ព្រះត្រៃបិដក ភាគ ១០៥

បដិ​ច្ច​វារៈ


 [៦៨០] ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​សភាព​ត្រូវ និង​ទៀង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ​ផង នូវ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៦៨២] ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
 [៦៨៣] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637831390650110673
ទៅកាន់ទំព័រ៖