ព្រះត្រៃបិដក ភាគ ១០៥

 [៦៨៤] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [៦៨៦] ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦៨៧] ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​មាន​សភាព​ត្រូវ និង​ទៀង មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។
 [៦៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637831391003578638
ទៅកាន់ទំព័រ៖