ព្រះត្រៃបិដក ភាគ ១០៥
ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៦៨៩] ធម៌មានសភាពត្រូវ និងទៀង ជាហេតុ ជាបច្ច័យនៃធម៌មានសភាពត្រូវ និងទៀង ជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៦៩០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៦៩១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៦៩២] ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈ ក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកមិច្ឆត្តត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៦៩៣] ធម៌មិនទៀង
(១) ជាហេតុ អាស្រ័យនូវធម៌មិនទៀង ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
(១) ចិត្តុប្បាទ៤ ប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិ ចិត្តុប្បាទ១ ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទ១ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ៣ វិបាកក្នុងភូមិ៤ កិរិយាព្យាក្រឹត៣ រូប និព្វាន។
ID: 637831391438737783
ទៅកាន់ទំព័រ៖