ព្រះត្រៃបិដក ភាគ ១០៥
ធម៌មិនទៀង មិនមែនជាហេតុ អាស្រ័យនូវធម៌មិនទៀង មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនទៀង ជាហេតុ អាស្រ័យនូវធម៌មិនទៀង ជាហេតុផង នូវធម៌មិនទៀង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៦៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៦៩៥] ធម៌មិនទៀង មិនមែនជាហេតុ អាស្រ័យនូវធម៌មិនទៀង មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ ធម៌មិនទៀងជាហេតុ អាស្រ័យនូវធម៌មិនទៀង មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៦៩៦] ធម៌មិនទៀង មិនមែនជាហេតុ អាស្រ័យនូវធម៌មិនទៀងជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ ធម៌មិនទៀងមិនមែនជាហេតុ អាស្រ័យនូវធម៌មិនទៀង មិនមែនជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ ធម៌មិនទៀង មិនមែនជាហេតុ អាស្រ័យនូវធម៌មិនទៀង ជាហេតុផង នូវធម៌មិនទៀង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
ID: 637831391688751020
ទៅកាន់ទំព័រ៖