ព្រះត្រៃបិដក ភាគ ១០៥
[៧០៤] ធម៌មិនទៀងជាហេតុ ជាបច្ច័យនៃធម៌មិនទៀងជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧០៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៧០៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧០៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈ ក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាណា (ក្នុងហេតុទុកមិច្ឆត្តត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុទុកមិច្ឆត្តត្តិកៈ។
ហេតុទុកមគ្គារម្មណត្តិកៈ
បដិច្ចវារៈ
[៧០៨] ធម៌មានមគ្គ
(១) ជាអារម្មណ៍ជាហេតុ អាស្រ័យនូវធម៌មានមគ្គជាអារម្មណ៍ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
(១) ចិត្តុប្បាទ៤ ជាកាមាវចរកុសលញាណសម្បយុត្ត ចិត្តុប្បាទ៤ ជាកិរិយាញាណសម្បយុត្ត។
ID: 637831392721781817
ទៅកាន់ទំព័រ៖