ព្រះត្រៃបិដក ភាគ ១០៥
            
        
        
            
            
                
                 [៥៩] អព្យាកតធម៌ជាហេតុ ជាបច្ច័យនៃអព្យាកតធម៌ជាហេតុ ព្រោះអារម្មណប្បច្ច័យ មានវារៈ៩។
 [៦០] អព្យាកតធម៌ជាហេតុ ជាបច្ច័យនៃអព្យាកតធម៌ជាហេតុ ព្រោះអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ អព្យាកតធម៌មិនមែនជាហេតុ ជាបច្ច័យនៃអព្យាកតធម៌ មិនមែនជាហេតុ ព្រោះអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ អព្យាកតធម៌ជាហេតុក្តី អព្យាកតធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃអព្យាកតធម៌ជាហេតុ ព្រោះអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ មានវារៈ៣។
 [៦១] អព្យាកតធម៌មិនមែនជាហេតុ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះបុរេជាតប្បច្ច័យ មានវារៈ៣។
 [៦២] អព្យាកតធម៌ជាហេតុ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះបច្ឆាជាតប្បច្ច័យ។ អព្យាកតធម៌មិនមែនជាហេតុ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះបច្ឆាជាតប្បច្ច័យ។
            
            
         
        
            
                ID: 637831321590426037 
                
            
            
                ទៅកាន់ទំព័រ៖