ព្រះត្រៃបិដក ភាគ ១០៥
ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៧១៨] ធម៌មានមគ្គជាអារម្មណ៍ជាហេតុ ជាបច្ច័យនៃធម៌មានមគ្គជាអារម្មណ៍ជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧១៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។[៧២០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧២១] ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកមគ្គារម្មណត្តិកៈ) បណ្ឌិត គប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៧២២] ធម៌មានមគ្គជាហេតុ ជាហេតុ អាស្រ័យនូវធម៌មានមគ្គជាហេតុ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានមគ្គជាហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌មានមគ្គជាហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831427295286659
ទៅកាន់ទំព័រ៖