ព្រះត្រៃបិដក ភាគ ១០៥

ធម៌​មាន​មគ្គ​ជាហេតុ​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជាហេតុ​ជាហេតុ​ផង នូវ​ធម៌​មាន​មគ្គ​ជាហេតុ​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧២៤] ធម៌​មាន​មគ្គ​ជាហេតុ ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជាហេតុ ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
 [៧២៥] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧២៦] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637831427661123009
ទៅកាន់ទំព័រ៖