ព្រះត្រៃបិដក ភាគ ១០៥
បញ្ហាវារៈ
[៧២៨] ធម៌មានមគ្គជាហេតុ ជាហេតុ ជាបច្ច័យនៃធម៌មានមគ្គជាហេតុ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៧២៩] ធម៌មានមគ្គជាហេតុ ជាហេតុ ជាបច្ច័យនៃធម៌មានមគ្គជាហេតុ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ មានវារៈ៣។ ធម៌មានមគ្គជាហេតុ មិនមែនជាហេតុ ជាបច្ច័យនៃធម៌មានមគ្គជាហេតុ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ មានវារៈ៣។
[៧៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៧៣១] ធម៌មានមគ្គជាហេតុ ជាហេតុ ជាបច្ច័យនៃធម៌មានមគ្គជាហេតុ ជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ID: 637831427987849421
ទៅកាន់ទំព័រ៖