ព្រះត្រៃបិដក ភាគ ១០៥

 [៧៥១] ធម៌​ដែល​កើតឡើង​ហើយ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​កើតឡើង​ហើយ ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​ដែល​កើតឡើង​ហើយ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។
 [៧៥២] ធម៌​ដែល​កើតឡើង​ហើយ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​កើតឡើង​ហើយ ជាហេតុ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៧៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ បុគ្គល​អាស្រ័យ​នូវ​រដូវ ដែល​កើតឡើង​ហើយ ញុំាង​ឈាន​ឲ្យ​កើតឡើង ញុំាង​វិបស្សនា ឲ្យ​កើតឡើង ញុំាង​មគ្គ​ឲ្យ​កើតឡើង ញុំាង​អភិញ្ញា ឲ្យ​កើតឡើង ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637831429766352336
ទៅកាន់ទំព័រ៖