ព្រះត្រៃបិដក ភាគ ១០៥
អព្យាកតធម៌ជាហេតុក្តី អព្យាកតធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃអព្យាកតធម៌ មិនមែនជាហេតុ ព្រោះបច្ឆាជាតប្បច្ច័យ។
[៦៣] អព្យាកតធម៌មិនមែនជាហេតុ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះកម្មប្បច្ច័យ មានវារៈ៣។
[៦៤] អព្យាកតធម៌ជាហេតុ ជាបច្ច័យនៃអព្យាកតធម៌ជាហេតុ ព្រោះវិបាកប្បច្ច័យ មានវារៈ៩។
[៦៥] អព្យាកតធម៌មិនមែនជាហេតុ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះអាហារប្បច្ច័យ ជាបច្ច័យ ព្រោះឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ព្រោះឈានប្បច្ច័យ ជាបច្ច័យ ព្រោះមគ្គប្បច្ច័យ ជាបច្ច័យ ព្រោះសម្បយុត្តប្បច្ច័យ។
[៦៦] អព្យាកតធម៌ជាហេតុ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះវិប្បយុត្តប្បច្ច័យ។ អព្យាកតធម៌មិនមែនជាហេតុ ជាបច្ច័យ នៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះវិប្បយុត្តប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាហេតុក្តី អព្យាកតធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះវិប្បយុត្តប្បច្ច័យ។
ID: 637831321871477330
ទៅកាន់ទំព័រ៖