ព្រះត្រៃបិដក ភាគ ១០៥

 [៧៦៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៦៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៦៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​អតីត​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។ បដិ​ច្ច​វារៈ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី អតីត​ធម៌​ក្តី អនាគត​ធម៌​ក្តី មិន​មាន​ក្នុង​ទុក​ត្តិ​កៈ​នេះ​ទេ។

ចប់ ហេតុ​ទុក​អតីត​ត្តិ​កៈ។


ហេតុ​ទុក​អតី​តា​រម្ម​ណត្តិ​កៈ
បដិ​ច្ច​វារៈ


 [៧៦៧] ធម៌​ជា​អតី​តា​រម្ម​ណ៍(១) (ធម៌​មាន​អារម្មណ៍​ជា​អតីត) ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អតី​តា​រម្ម​ណ៍ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
(១) វិ​ញ្ញាណ​ញ្ចា​យតនៈ និ​ងនេវ​សញ្ញា​នា​សញ្ញា​យតនៈ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637831430915900999
ទៅកាន់ទំព័រ៖