ព្រះត្រៃបិដក ភាគ ១០៥

ធម៌​ជា​អតី​តា​រម្ម​ណ៍ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អតី​តា​រម្ម​ណ៍ មិនមែន​ជាហេតុ ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​អតី​តា​រម្ម​ណ៍ ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អតី​តា​រម្ម​ណ៍​ជាហេតុ​ផង នូវ​ធម៌​ជា​អតី​តា​រម្ម​ណ៍ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៦៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៦៩] ធម៌​ជា​អតី​តា​រម្ម​ណ៍ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អតី​តា​រម្ម​ណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អតី​តា​រម្ម​ណ៍ ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អតី​តា​រម្ម​ណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៧៧០] ធម៌​ជា​អតី​តា​រម្ម​ណ៍ ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អតី​តា​រម្ម​ណ៍ ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
 [៧៧១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៧២] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637831431223465403
ទៅកាន់ទំព័រ៖