ព្រះត្រៃបិដក ភាគ ១០៥
[៧៧៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៧៧៤] ធម៌ជាអតីតារម្មណ៍ ជាហេតុ ជាបច្ច័យនៃធម៌ជាអតីតារម្មណ៍ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៧៧៥] ធម៌ជាអតីតារម្មណ៍ ជាហេតុ ជាបច្ច័យនៃធម៌ជាអតីតារម្មណ៍ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៧៧៦] ធម៌ជាអតីតារម្មណ៍ ជាហេតុ ជាបច្ច័យនៃធម៌ជាអតីតារម្មណ៍ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ជាអតីតារម្មណ៍ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាអតីតារម្មណ៍ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ជាអតីតារម្មណ៍ ជាហេតុក្តី ជាអតីតារម្មណ៍ មិនមែនជាហេតុក្តី
ID: 637831431520117418
ទៅកាន់ទំព័រ៖