ព្រះត្រៃបិដក ភាគ ១០៥

អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​អតី​តា​រម្ម​ណត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [៧៨២] ធម៌​ជា​អនាគ​តា​រម្ម​ណ៍(១) (ធម៌​មាន​អារម្មណ៍​ជា​អនាគត) ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​អនាគ​តា​រម្ម​ណ៍ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អនាគ​តា​រម្ម​ណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ​ផង នូវ​ធម៌​ជា​អនាគ​តា​រម្ម​ណ៍ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៨៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
(១) ចិ​ត្តុ​ប្បា​ទ១០ ជា​កាមាវចរ​កុសល​វិបាក មនោវិញ្ញាណ​ធាតុ ជាអកុសល​វិបាក ប្រកបដោយ​ឧបេក្ខា កិរិយា​អហេតុក​មនោវិញ្ញាណ​ធាតុ ប្រកបដោយ​សោមនស្ស។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637831432309463195
ទៅកាន់ទំព័រ៖